និតិវិធីមូលដ្ឋាន និងដំណើរការជួល
និតិវិធី និងការជួលអចនវត្ថុ
១ ធ្វើការកំណត់តម្រូវការរបស់អ្នក
ប្រភេទនៃអចលនទ្រព្យ៖ សម្រេចចិត្តថាតើអ្នកត្រូវការអាផាតមិន អគារខុនដូ ឬផ្ទះជួលធម្មតា
ការកំនត់ទីតាំង៖ កំនត់តំបន់ដោយផ្អែកលើចំណូលចិត្តរបស់អ្នកមានដូចជា (ឧ. នៅជិតកន្លែងធ្វើការ សាលារៀន និងក្បែរកន្លែងផ្សេងៗ)
ស្វែងយល់ពីទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ៖
ក.BKK1 (បឹងកេងកង១)៖ មានលក្ខណៈស្តង់ដារកំរិតខ្ពស់ និងងាយស្រួលសម្រាប់ជនបរទេស
ខ.ទួលគោក៖ លំនៅដ្ឋាន ដែលមានភាពស្ងប់ស្ងាត់
គ.Russian Market (ទួលទំពូង)៖ តម្លៃសមរម្យ និងតំបន់ប្រជំជន
កំនត់តំរូវការគ្រឿងបរិក្ខារផ្សេង៖ បញ្ជាក់ថាតើអ្នកត្រូវការអចនទ្រព្យដែលមាន កន្លែងចតរថយន្ត កន្លែងហាត់ប្រាណ កន្លែងស្នាក់ដែលអាចចិញ្ចឹម សត្វចិញ្ចឹមបាន។ល។
២. ស្វែងរកអចលនទ្រព្យតាមរយៈគេហទំពរ័ REINZ
៣. ស្វែងយល់ និងវិភាគអចលនទ្រព្យ
កំណត់ពេលចូលមើលអចលនទ្រព្យដែលមានបញ្ជីសម្រាំង ដើម្បីវាយតម្លៃស្ថានភាព និងតំបន់ជុំវិញរបស់របស់អចនទ្រព្យដែលអ្នកចង់ជួល
ត្រូវផ្តោតទៅលើគ្រឿងបរិក្ខារដែលបានបំពាក់ ថាមានសុវត្ថិភាព និងអ្នករស់នៅជំវិញតំបន់
ថតរូបការខូចខាត ឬបញ្ហាណាមួយដើម្បី រក្សាទុកជាភស្តុតាងមុនពេលចូលស្នាក់នៅ
៤. លក្ខខណ្ឌចរចា
ពេលអ្នក ពេញចិត្ត អចលនទ្រព្យសមស្របណាមួួយ ត្រូវបញ្ជាក់លម្អិតដូចខាងក្រោម៖
ថ្លៃជួល៖ ចរចារថ្លៃជួលប្រចាំខែ ជាពិសេសនៅពេលជួលរយៈពេលវែង
រយៈពេលជួល៖ ការជួលភាគច្រើនមានរយៈពេលពី 6 ខែទៅ 1 ឆ្នាំ ប៉ុន្តែរយៈពេលខ្លីជាង ឬយូរជាងនេះអាចចរចាបាន
សេវាមានបញ្ចូលក្នុងថ្លៃឈ្នួល៖ ត្រូវបញ្ជាក់ ពីអ្វីដែលថ្លៃជួលបានផ្តល់អោយរួមមាន (ឧ. ឧបករណ៍ប្រើប្រាស់ អ៊ីនធឺណិត សេវាសម្អាត)
ការទូទាត់ប្រាក់កក់ និង ការបង់ថ្លៃឈ្នួល៖
ម្ចាស់ផ្ទះជាធម្មតាទាមទារប្រាក់កក់ (ជួល 1-3 ខែ) ដើម្បីការធានាសុវត្ថិភាព
ថ្លៃឈ្នួលផ្ទះត្រូវបង់មុនចូលស្នាក់នៅ
ពេលខ្លះម្ចាស់ផ្ទះទាមទារលុយត្រនាប់ដៃដែលមានចំនួនតិចតួចមុនពេលកក់ប្រាក់ដើម្បើប្រកត់ថាមិនមានការផ្លាស់ប្តូរ
៥. ពិនិត្យមើលកិច្ចព្រមព្រៀងជួល
អានដោយប្រុងប្រយ័ត្ននូវកិច្ចព្រមព្រៀងជួល; អាចពឹងពាក់រឺជួលអ្នកបកប្រែប្រសិនបើចាំបាច់
ពិនិត្យពាក្យ ទាក់ទងនឹងការទូទាត់ថ្លៃជួល ប្រាកកក់ រយៈពេលជួល និងលក្ខខណ្ឌនៃការបញ្ចប់ការជួល
ត្រូវបញ្ជាក់អោយបានច្បាស់អំពីទំនួលខុសត្រូវលើការថែរទំា និងជួសជុល
ត្រូវបញ្ជាក់អោយច្បាស់អំពីការជួលតរឺជួលអៅយភាគីទីពីរបន្ត ការអនុញ្ញាត្តិអោយចិញ្ចឹមសត្វ និងការកែរលំអអចនទ្រព្យ
៦. ការចូលស្នាក់នៅ និងការបញ្ចប់កិច្ចសន្យាជួល
ធ្វើការត្រួតពិនិត្យចុងក្រោយលើទ្រព្យដែលបានជួលអោយបានច្បាស់លាស់ មុននឹងចូលស្នាក់នៅទៅដើម្បីអោយប្រាកដថាមិនមានកំហូចណាមួយ
រៀបចំការការស្នាក់នៅ និងរៀបចំឧបករណ៍ប្រើប្រាស់ (ទឹក ភ្លើង អ៊ីនធឺណិត) ប្រសិនបើមិនមានបញ្ចូលក្នុងការជួល
ការរើចេញ
ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់ផ្ទះជាមុន ប្រសិនបើអ្នកមានរើចេញ ដូចដែលបានសរសេរក្នុងលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងជួល
For foreigners
គន្លឹះសម្រាប់ជនបរទេស
Furnished vs. Unfurnished: អាផាតមិនជាច្រើនត្រូវបានបំពាក់គ្រឿងបរិក្ខាពេញលេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការស្នាក់នៅរយៈពេលខ្លី
ការពិចារណាអំពីវប្បធម៌៖ ត្រូវមានសុជីវធម៌ និងវិជ្ជាជីវៈនៅពេលចរចាជាមួយម្ចាស់ផ្ទះ ដោយរក្សាទំនាក់ទំនងល្អ
ថ្លៃទឹកនិងថ្លៃអគ្គីសនី
ថ្លៃអគ្គីសនីជាទូទៅត្រូវបានគិតថ្លៃដាច់ដោយឡែក ហើយអាចមានតម្លៃថ្លៃ ជាពិសេសប្រសិនបើប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន
រយះពេលជូនដំណឹងពេលអ្នកសំរេចចិត្តរើចេញ
ជាទូទៅ អ្នកត្រូវតែជូនដំណឹងដល់ម្ចាស់ផ្ទះរបស់អ្នកយ៉ាងហោចណាស់ 30 ថ្ងៃមុនពេលអ្នករើចេញ
ប៉ាន់ស្មានការចំណាយការស្នាក់នៅប្រចាំខែ
អ៊ីនធឺណិត៖ តំលៃចាប់ពី $20 ក្នុងមួយខែ អាស្រ័យលើល្បឿន
ចំណតរថយន្ត៖ តម្លៃប្រហែល 50 ទៅ ១០០ ដុល្លារក្នុងមួយខែ
ថ្លៃគ្រប់គ្រង និងពន្ធលើអចលនទ្រព្យ៖
ការចំនាយទាំងនេះជាទូទៅម្ចាស់បង់អចលនទ្រព្យជាអ្នកបង់