អំពី REINZ

បណ្តាញប្រព័ន្ធព័ត៌មានអចលនទ្រព្យ

REINZ ចង់ក្លាយជាផ្នែកដែលមិនអាចជំនួសបាននៃវិសយ័អចលនវត្ថុកម្ពុជាដោយជួយភ្ជាប់មនុស្សដែលស្វែងរកបន្ទប់ជាមួយម្ចាស់អចនទ្រព្យ និងភ្នាក់ងារអចនទ្រព្យ។

មូលហេតុអ្វីបានជាយើងបង្កើតគេហទំពរ័ REINZ

យើង​បាន​ឃើញ​ថា ប្រទេស​កម្ពុជា​មិន​មាន​គេហទំព័រ​អចលនទ្រព្យ​ទេ។ ផ្ទុយទៅវិញ អចលនទ្រព្យភាគច្រើនត្រូវបានចុះបញ្ជីនៅលើគេហទំព័រដែលដំណើរការដោយភ្នាក់ងារបុគ្គលរៀងៗខ្លួនៗ។

នៅក្នុងប្រទេសដ៏ទៃភាគច្រើន មនុស្សឥឡូវប្រើគេហទំព័រវិបផតថលដើម្បីស្វែងរកអចលនទ្រព្យ។*គេហទំព័រវិបផតថលជាប្រភេទគេហទំពរ័អាចអោយអ្នកស្វែងរកបានទូរលំទូលាយទូទាំងសកលលោក។

បើគ្មានគេហទំព័រវិបផតថលទេ ប្រតិបត្តិការអចលនទ្រព្យមានភាពយឺតយ៉ាវ ហើយអ្នកទិញមិនអាចទទួលបានព័ត៌មានត្រឹមត្រូវបានទេ។

យើងសង្ឃឹមថា REINZ នឹងភ្ជាប់អ្នកទិញ/ជួល និងអ្នកលក់/អ្នកជួលក្នុងប្រទេសកម្ពុជាកាន់តែងាយស្រួល។

អត្ថប្រយោជន៍នៃការប្រើប្រាស់គេហទំព័រវិបផតថលដើម្បីស្វែងរកអចលនទ្រព្យ

អ្នកអាចស្វែងរកអចលនទ្រព្យជាច្រើន ហើយជ្រើសរើសដែលល្អបំផុតសម្រាប់អ្នក

មានភាពងាយស្រួលក្នុងការប្រៀបធៀបតម្លៃនៃអចលនទ្រព្យស្រដៀងគ្នានៅក្នុងអគារ ឬតំបន់ដូចគ្នា។

លោកអ្នកអាចទាក់ទងភ្នាក់ងារអចទ្រព្យ និងម្ចាស់អចនទ្រព្យដ៏ទៃទៀតក្នុងពេលតែមួយ

អត្ថប្រយោជន៍នៃការចុះបញ្ជីអចលនទ្រព្យនៅលើគេហទំព័រវិបផតថល។

អចនទ្រព្យរបស់អ្នកអាចមើលឃើញដោយមនុស្សជាច្រើន

លោកអ្នកអាចឆែក និង ប្រៀធៀបមើលតម្លៃទីផ្សារនៃអចលនទ្រព្យស្រដៀងគ្នានិងអចនទ្រព្យរបស់អ្នក ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការកំណត់តម្លៃទីផ្សារត្រឹមត្រូវ

គ្មានថ្លៃកម្រៃជើងសារទេ ព្រោះ REINZ មិនមែនជាភ្នាក់ងារអចនទ្រព្យទេ